អដ្ឋកថា បឋមអនាថបិណ្ឌិកសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 651

សាវត្ថីនិទាន ។ សម័យនោះឯង អនាថបិណ្ឌិកគហបតីមាន អាពាធ ប្រកបដោយទុក្ខ មានជំងឺជាទម្ងន់ ។ លំដាប់នោះ អនាថបិណ្ឌិកគហបតី បានហៅបុរសម្នាក់មកថា ម្នាលបុរសដ៏ចម្រើន ឯងចូរមកនេះ ឯងចូរទៅរក ព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំបាទាព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា តាមពាក្យអញថា បពិត្រព្រះករុណាដ៏ចម្រើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខ មានជំងឺជាទម្ងន់ លោក ថ្វាយបង្គំបាទាព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា ។ រួចហើយ ឯងចូរ និមន្តយ៉ាងនេះថា បពិត្រព្រះករុណាដ៏ចម្រើន សូមព្រះសារីបុត្រដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តទៅកាន់ទីលំនៅអនាថបិណ្ឌិកគហបតី ឲ្យទាន ។ បុរសនោះទទួលពាក្យអនាថបិណ្ឌិកគហបតីថា ព្រះបាទ ហើយក៏ចូលទៅ រកព្រះសារីបុត្រដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះសារីបុត្រដ៏មាន អាយុហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរ ហើយ បានទូលព្រះសារីបុត្រដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចម្រើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខ មានជំងឺជាទម្ងន់ លោក ថ្វាយបង្គំព្រះបាទព្រះសារីបុត្រដ៏មានអាយុ ដោយសិរសា ។ រួចពោលយ៉ាង នេះថា បពិត្រព្រះករុណាដ៏ចម្រើន សូមព្រះសារីបុត្រដ៏មានអាយុ អាស្រ័យ នូវសេចក្តីអនុគ្រោះ និមន្តទៅកាន់ទីលំនៅ អនាថបិណ្ឌិកគហបតីឲ្យទាន ។ ព្រះសារីបុត្រដ៏មានអាយុ បានទទួលនិមន្ត ដោយអាការស្ងៀម ។