អដ្ឋកថា ទុតិយអនាថបិណ្ឌិកសូត្រ ទី ៧
សាវត្ថីនិទាន ។ សម័យនោះឯង អនាថបិណ្ឌិកគហបតីមាន អាពាធ ប្រកបដោយទុក្ខវេទនាឈឺធ្ងន់ ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ហៅបុរស ១ នាក់មកថា ម្នាលបុរសដ៏ចម្រើន អ្នកចូរមកនេះ ចូរអ្នកទៅ គាល់ព្រះអានន្ទ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មាន អាយុ ដោយក្បាលតាមពាក្យរបស់ខ្ញុំថា បពិត្រព្រះថេរៈដ៏ចម្រើន អនាថបិណ្ឌិកគហបតី មានអាពាធប្រកបដោយទុក្ខវេទនាឈឺធ្ងន់ លោកថ្វាយបង្គំព្រះបាទា ព្រះអានន្ទដ៏មានអាយុ ដោយក្បាល ។ ចូរអ្នកនិយាយយ៉ាងនេះទៀតថា បពិត្រព្រះថេរៈដ៏ចម្រើន យើងខ្ញុំសូមអង្វរ សូមព្រះអានន្ទដ៏មានអាយុ និមន្ត ទៅឯទីលំនៅរបស់អនាថបិណ្ឌិកគហបតី ដោយសេចក្តីអនុគ្រោះ ។ បុរសនោះ ទទួលស្តាប់អនាថបិណ្ឌិកគហបតីថា បាទលោកដ៏ចម្រើន ហើយចូលទៅគាល់ ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មាន អាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះបុរសនោះអង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចម្រើន អនាថបិណ្ឌិកគហបតី មានអាពាធ ប្រកបដោយទុក្ខវេទនាឈឺធ្ងន់ ។ លោក ថ្វាយបង្គំព្រះបាទាព្រះអានន្ទដ៏មានអាយុ ដោយក្បាល ទាំងនិយាយយ៉ាងនេះ ទៀតថា បពិត្រព្រះថេរៈដ៏ចម្រើន យើងខ្ញុំសូមអង្វរ សូមព្រះអានន្ទដ៏មានអាយុ និមន្តទៅឯទីលំនៅរបស់អនាថបិណ្ឌិកគហបតី ដើម្បីសេចក្តីអនុគ្រោះ ។ ព្រះអានន្ទ ដ៏មានអាយុបានទទួលនិមន្តដោយតុណ្ហីភាព ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ប្រដាប់ដោយ បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅឯទីលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយក៏ គង់លើអាសនៈដែលគេក្រាល ទុក ។ លុះព្រះអានន្ទដ៏មានអាយុ គង់ស៊ប់ហើយ បាននិយាយនឹ