អដ្ឋកថា បឋមភយវេរូបសន្តសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 665

សាវត្ថីនិទាន ។ ព្រះដ៏មានព្រះភាគបានត្រាស់ចំពោះអនាថបិណ្ឌិកគហបតី ដែលអង្គុយក្នុងទីដ៏សមគួរយ៉ាងនេះថា ម្នាលគហបតី កាលណា អរិយសាវ័ក បានស្ងប់រម្ងាប់ពៀរដែលគួរខ្លាច ៥ ផង ប្រកបដោយ សោតាបត្តិយង្គ ៤ ផង អរិយសាវ័កនោះ បានឃើញ បានចាក់ធ្លុះ នូវ ញាយធម៌ ដ៏ប្រសើរដោយប្រាជ្ញាផង ។ អរិយសាវ័កនោះ កាលប្រាថ្នា អាច ព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ លែងមានកំណើត តិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ វិនិបាត ហើយ អាត្មាអញបានសម្រេចស្រោតៈហើយ ជាបុគ្គលមិនធ្លាក់ចុះ ( ក្នុង អបាយ ) ជាធម្មតា ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ ។ ពៀរដែលគួរខ្លាច ៥ ជាកម្មបានស្ងប់រម្ងាប់ តើដូចម្តេច ។ ម្នាលគហបតី បុគ្គលធ្វើបាណាតិបាត តែងទទួលពៀរដែលគួរខ្លាចក្នុងបច្ចុប្បន្ន ផង តែងទទួលពៀរដែលគួរខ្លាចក្នុងលោកខាងមុខផង តែងរងទុក្ខទោមនស្ស ចំពោះចិត្តផង ព្រោះបាណាតិបាតជាបច្ច័យឯណា អរិយសាវ័កដែលវៀរចាក បាណាតិបាតហើយ តែងស្ងប់រម្ងាប់ពៀរដែលគួរខ្លាចនោះយ៉ាងនោះ ។ ម្នាល គហបតី បុគ្គលប្រព្រឹត្តអទិន្នាទានឯណា ។ ម្នាលគហបតី បុគ្គលប្រព្រឹត្តក ាមេសុមិច្ឆាចារឯណា ។ ម្នាលគហបតី បុគ្គលប្រព្រឹត្តមុសាវាទឯណា ។ ម្នាលគហបតី បុគ្គលផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យដែលជាហេតុនៃ សេចក្តីប្រមាទ តែងទទួលពៀរដែលគួរខ្លាចក្នុងបច្ចុប្បន្នផង តែងទទួលពៀរ ដែលគួរខ្លាចក្នុងលោកខាងមុខផង តែងរងទុក្ខទោមនស្សចំពោះចិត្តផង ព្រោះ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុនៃសេចក្តីប្រមាទជាបច្ច័យ ឯណា អរិយសាវ័កដែលវៀរទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទហើយ រមែងស្ងប់រម្ងាប់ពៀរដែលគួរខ្លាចនោះយ៉ាងនោះ ។