អដ្ឋកថា បឋមបុញ្ញាភិសន្ទសូត្រ ទី ១
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខនេះមាន ៤ ។ ស្ទឹង គឺបុណ្យ ស្ទឹង គឺ កុសល ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនា នេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មាន ព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ មានជោគ ដោយហេតុដូច្នេះឯង ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះធម៌ថា ធម៌ដែលព្រះ ដ៏មានព្រះភាគ ទ្រង់សម្តែងល្អហើយ ។ បេ ។ ដែលអ្នកប្រាជទាំងឡាយគប្បី ដឹងចំពោះខ្លួន ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខទី ២ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័កជាអ្នកប្រកបដោយសេចក្តី ជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះសង្ឃថា សង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ ។ បេ ។ ជាស្រែបុណ្យនៃសត្វលោកប្រសើរបំផុត ។ នេះ ស្ទឹង គឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្តីសុខទី ៣ ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត អរិយសាវ័កជាអ្នកប្រកបដោយអរិយកន្តសីល ជា សីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខទី ៤ ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង គឺ បុណ្យ ស្ទឹង គឺកុសលទាំង ៤ នេះឯង ជាបច្ច័យនៃសេចក្តីសុខ ។