អដ្ឋកថា ទុតិយបុញ្ញាភិសន្ទសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 674

ម្នាលភិក្ខុទាំងឡាយ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យ នៃសេចក្តីសុខនេះមាន ៤ ។ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ៤ តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុ ដូច្នេះឯង ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខ ទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័កប្រកបដោយសេចក្តី