អដ្ឋកថា តតិយបុញ្ញាភិសន្ទសូត្រ ទី ៣
ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសលទាំង ៤ ជាបច្ច័យនៃសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យ នៃសេចក្តីសុខនេះមាន ៤ ។ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ៤ តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានបុញ្ញសិរី ដោយ ហេតុដូច្នេះឯង ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តី សុខទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័កជាអ្នក ( ប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ អរិយសាវកជាអ្នកមានប្រាជ្ញា ប្រកបដោយបញ្ញាជាគ្រឿងកំណត់យល់សេចក្តី ចម្រើន និងវិនាស ជាប្រាជ្ញាដ៏ប្រសើរមោះមុត ប្រព្រឹត្តទៅដើម្បីអស់ទុក្ខ ដោយប្រពៃ ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខ ទី ៤ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងស្ទឹង គឺបុណ្យ ស្ទឹង គឺកុសលទាំង ៤ ជាបច្ច័យនៃសេចក្តីសុខ ។