បឋមទេវបទសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 676

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ទេវបទរបស់វិសុទ្ធិទេវតា ៤ នេះ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធ ដល់ពួកសត្វ ដែលមិនទាន់ បរិសុទ្ធ ដើម្បីផូរផង់ ដល់ពួកសត្វដែលមិនទាន់ផូរផង់ ។ ទេវបទ ៤ តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគដោយហេតុ ដូច្នេះឯង ។ នេះជាទេវបទទី ១ របស់ពួកទេវតា ប្រព្រឹត្តទៅដើម្បីសេចក្តី បរិសុទ្ធ ដល់ពួកសត្វដែលមិនទាន់បរិសុទ្ធ ប្រព្រឹត្តទៅដើម្បីសេចក្តីផូរផង់ ដល់ ពួកសត្វដែលនៅមិនទាន់ផូរផង់ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ( ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ នេះជាទេវបទទី ៤ របស់ពួកទេវតា ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធ ដល់ពួកស ត្វ ដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វដែលមិនទាន់ ផូរផង់ ។ ម្នាលភិក្ខុទាំងឡាយ ទាំង ៤ នេះឯង ជាទេវបទរបស់ពួកទេវតា ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធ ដល់ពួកសត្វដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តី ផូរផង់ ដល់ពួកសត្វដែលមិនទាន់ផូរផង់ ។