អដ្ឋកថា បឋមទេវបទសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 677

គប្បីជ្រាបអធិប្បាយក្នុងបឋមទេវបទសូត្រទី ៤ ដូច្នេះ បទថា ទេវបទានិ បានដល់ បដិបទាដែលធ្វើដោយគោរព ដោយវិជ្ជារបស់ ទេវតាទាំងឡាយ គឺដោយញាណរបស់ទេវតា ។ បទថា វិសុទ្ធិយា គឺដើម្បី សេចក្តីបរិសុទ្ធ ។ បទថា បរិយោទបនាយ គឺដើម្បីប្រយោជន៍ដល់ការ ផូរផង់ គឺដើម្បីប្រយោជន៍រុងរឿង ។ បុគ្គលតាំងនៅក្នុងផលទាំង ៤ ឈ្មោះ ថា ទេវ ព្រោះអត្ថថា បរិសុទ្ធក្នុងសូត្រនេះ ។