ទុតិយទេវបទសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 677

ម្នាលភិក្ខុទាំងឡាយ ទេវបទ ៤ របស់ពួកទេវតានេះ ប្រព្រឹត្ត ទៅដើម្បីសេចក្តីបរិសុទ្ធ ដល់ពួកសត្វដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីផូរផង់ ដល់ពួកសត្វដែលមិនទាន់ផូរផង់ ។ ទេវបទ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង ។ អរិយសាវ័កនោះ រមែងពិចារណាដូច្នេះថា ទេវបទរបស់ពួកទេវតា តើដូចម្តេចហ្ន៎ ។ អរិយសាវ័ក នោះ រមែងដឹងច្បាស់យ៉ាងនេះថា អាត្មាអញឮដំណឹងពួកទេវតា ដែលជាអ្នក មានសេចក្តីមិនព្យាបាទយ៉ាងឧក្រិដ្ឋ ក្នុងកាលឥឡូវនេះ អាត្មាអញក៏មិនបាន បៀតបៀនសត្វណាមួយ ទោះតក់ស្លុតក្តី រឹងបុឹងក្តី អាត្មាអញ ជាអ្នកប្រកបដោយ ធម៌ជាទេវបទដោយពិត ។ នេះជាទេវបទទី ១ របស់ពួកទេវតា ប្រព្រឹត្ត ទៅដើម្បីសេចក្តីបរិសុទ្ធ ដល់ពួកសត្វដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីហ្មត់ ចត់ ដល់ពួកសត្វដែលមិនទាន់ហ្មត់ចត់ ។