អដ្ឋកថា ទុតិយទេវបទសូត្រ ទី ៥
ក្បាលទី 24 · ទំព័រ 678
មានសេចក្តីមិនព្យាបាទយ៉ាងឧក្រិដ្ឋ ក្នុងកាលឥឡូវនេះ អាត្មាអញក៏មិនបាន បៀតបៀនសត្វណាមួយ ទោះតក់ស្លុតក្តី រឹងបុឹងក្តី អាត្មាអញ ជាអ្នកប្រកបដោយ ធម៌ជាទេវបទដោយពិត ។ នេះជាទេវបទទី ១ របស់ពួកទេវតា ប្រព្រឹត្ត ទៅដើម្បីសេចក្តីបរិសុទ្ធ ដល់ពួកសត្វដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីហ្មត់ ចត់ ដល់ពួកសត្វដែលមិនទាន់ហ្មត់ចត់ ។