ទេវសភាគសូត្រ ទី ៦
ក្បាលទី 24 · ទំព័រ 678
ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ( ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុង ព្រះសង្ឃ ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្ត ទៅដើម្បីសមាធិ ។ អរិយសាវ័កនោះ តែងពិចារណាដូច្នេះថា ទេវបទរបស់ ពួកទេវតា តើដូចម្តេចហ្ន៎ ។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ ឮដំណឹងពួកទេវតា ដែលជាអ្នកមិនមានព្យាបាទយ៉ាងឧក្រិដ្ឋ ក្នុងកាល ឥឡូវនេះ អាត្មាអញក៏មិនបានបៀតបៀនសត្វណាមួយ ទោះតក់ស្លុតក្តី រឹងបុឹង ក្តី អាត្មាអញជាអ្នកប្រកបដោយធម៌ជាទេវបទដោយពិត ។ នេះជាទេវបទទី ៤ របស់ពួកទេវតា ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធ ដល់ពួកសត្វដែលមិនទាន់ បរិសុទ្ធ ដើម្បីសេចក្តីហ្មត់ចត់ ដល់ពួកសត្វដែលមិនទាន់ហ្មត់ចត់ ។