អដ្ឋកថា ទេវសភាគសូត្រ ទី ៦
ម្នាលភិក្ខុ ទាំងឡាយ ទាំង ៤ នេះឯង ជាទេវបទរបស់ពួកទេវតា ប្រព្រឹត្តទៅដើម្បី សេចក្តីបរិសុទ្ធ ដល់ពួកសត្វដែលមិនទាន់បរិសុទ្ធ ដើម្បីសេចក្តីហ្មត់ចត់ ដល់ ពួកសត្វដែលមិនទាន់ហ្មត់ចត់ ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាដែលទៅកាន់សភា ជាអ្នក មានចិត្តល្អ សរសើរបុគ្គលដែលប្រកបដោយធម៌ ៤ ។ ធម៌ ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតានិ ងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ព្រោះហេតុដូច្នេះឯង ។ ពួកទេវតា ទាំងនោះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធហើយច្យុតអំពី ទីនេះទៅកើតក្នុងទីនោះ ទេវតាទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា បានច្យុតអំពីទីនោះមកកើតក្នុងទីនេះ ចំណែកអរិយសាវ័ក ដែលប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធមានសភាពដូច្នោះ គង់នឹងមក ក្នុងសម្នាក់នៃពួកទេវតា ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ( ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ អរិយសាវ័ក ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្ត ទៅដើម្បីសមាធិ ពួកទេវតាណា ប្រកបដោយអរិយកន្តសីល ហើយច្យុតអំពី ទីនេះ ទៅកើតក្នុងទីនោះ ទេវតាទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង ប្រកបដោយអរិយកន្តសីល មានសភាពយ៉ាងណា ហើយច្យុតអំពីទីនោះ មកកើតក្នុងទីនេះ សូម្បីអរិយសាវ័ក ប្រកបដោយអរិយកន្តសីល មានសភាព យ៉ាងនោះ គង់នឹងមកក្នុងសម្នាក់នៃពួកទេវតា ( ដូច្នោះដែរ ) ។