មហានាមសូត្រ ទី ៧
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះឯង មហានាមសក្កៈ ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះមហានាមសក្កៈគង់ក្នុងទីសមគួរហើយ ទើបទូលសួរព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលជា ឧបាសក តើដោយហេតុដូចម្តេច ។ ម្នាលមហានាម បុគ្គលជាអ្នកដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ព្រោះហេតុ ឯណា ។ ម្នាលមហានាម បុគ្គលដែលឈ្មោះថាឧបាសក ព្រោះហេតុនេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាសកបរិបូណ៌ដោយសីល តើ ដោយហេតុដូចម្តេច ។ ម្នាលមហានាម ឧបាសកជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការផឹក ទឹកស្រវឹង គឺសុរា និងមេរ័យដែលជាទីតាំងនៃសេចក្តីប្រមាទ ដោយហេតុ ឯណា ។ ម្នាលមហានាម ឧបាសកបរិបូណ៌ដោយសីលដោយហេតុនេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកបរិបូណ៌ដោយសទ្ធា តើ ដោយហេតុដូចម្តេច ។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ ជាអ្នកមាន សទ្ធា ជឿនូវសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយ ហេតុដូច្នេះឯង ។ ម្នាលមហានាម ឧបាសកបរិបូណ៌ដោយសទ្ធា ដោយហេតុ នេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាសកបរិបូណ៌ដោយចាគៈ តើ ដោយហេតុដូចម្តេច ។ ម្នាលមហានាម ឧបាសកក្នុងសាសនានេះ មានចិត្ត ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមានចាគៈ រួច ស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរក្នុងការលះ គួរគេសូមបាន ត្រេកអរក្ន