វស្សសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 681
ម្នាលភិក្ខុទាំងឡាយ ទឹកភ្លៀងមានគ្រាប់ដ៏ថ្លោស ធ្លាក់ចុះខាងលើ ភ្នំ ទឹកតែងហូរទៅកាន់ទំនាប បំពេញជ្រោះភ្នំ និងក្រហែងប្រឡាយឲ្យពេញ ជ្រោះភ្នំក្រហែង និងប្រឡាយដ៏ពេញ តែងហេរោទៅបំពេញបារាយណ៍តូចៗ បារាយណ៍តូចៗ ដ៏ពេញតែងបំពេញបារាយណ៍ធំៗ បារាយណ៍ធំៗ ដ៏ពេញ តែងបំពេញស្ទឹង ស្ទឹងដ៏ពេញតែង ( ហូរទៅ ) បំពេញទន្លេ ទន្លេដ៏ពេញ តែងហូរទៅបំពេញមហាសមុទ្ទសាគរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ចំណែកសេចក្តីជ្រះថ្លា មិនបានញាប់ញ័រ ក្នុងព្រះពុទ្ធក្តី សេចក្តីជ្រះថ្លាមិន ញាប់ញ័រ ក្នុងព្រះធម៌ក្តី សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះសង្ឃក្តី អរិយកន្តសីលក្តី ធម៌ទាំងអម្បាលនេះ របស់អរិយសាវ័ក តែងហូរទៅដល់ត្រើយ គឺព្រះនិព្វាន ប្រព្រឹត្តទៅដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ក៏យ៉ាងនោះដែរ ។ ៨