កាឡិគោធសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 683

សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ យាងចូលទៅរកទីលំនៅ នៃសាកិយានីឈ្មោះកាឡិគោធា លុះយាងចូលទៅដល់ហើយ ទ្រង់គង់លើ អាសនៈដែលគេក្រាលថ្វាយ ។ គ្រានោះ នាងកាឡិគោធាសាកិយានី ក៏ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងនាងកាឡិគោធាសាកិយានីដែលអង្គុយក្នុងទីសមគួរយ៉ាងនេះថា ម្នាលនាងគោធា ពួកអរិយសាវិកាប្រកបដោយធម៌ ៤ ជា សោតាបន្នបុគ្គល ជាអ្នកមានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅ ខាងមុខ ។ ធម៌ ៤ តើដូចម្តេចខ្លះ ។ ម្នាលនាងគោធា ពួកអរិយសាវិកា ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធ ថា ព្រះដ៏មានព្រះភាគនោះ ។