អដ្ឋកថា កាឡិគោធសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 683

បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ជាអ្នកមានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមាន ចាគៈរួចស្រឡះហើយ មានបាតដៃលាងចាំឲ្យ ត្រេកអរក្នុងការលះបង់ ជាអ្នក គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក ។ ម្នាលនាងគោធា ពួកអរិយសាវិកា ប្រកបដោយធម៌ទាំង ៤ នេះឯង ជាសោតាបន្នបុគ្គល មាន ធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ ។