អដ្ឋកថា បឋមអភិសន្ទសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 690

បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខទី ៤ ។ ម្នាលភិក្ខុទាំងឡាយ ទាំង ៤ នេះឯង ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយគ្នាន់គ្នេរប្រមាណបុណ្យ របស់អរិយសាវ័កដែលប្រកបដោយស្ទឹង គឺបុណ្យ ស្ទឹង គឺកុសលទាំង ៤ នេះឯងថា ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខ មាន ប្រមាណបុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យដ៏ធំ រាប់មិនបាន ប្រមាណមិនកើត ( ប៉ុណ្ណោះ ) ឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរប្រមាណទឹក ក្នុងមហាសមុទ្រថា ទឹកបុណ្ណេះអាឡកៈ ឬទឹកបុណ្ណេះអាឡ្ហកៈ ឬទឹកបុណ្ណេះ ពាន់អាឡ្ហកៈ ឬថាទឹកបុណ្ណេះសែនអាឡ្ហកៈដូច្នេះបានឡើយ បានត្រឹមតែរាប់ថា គំនរទឹកធំ រាប់មិនបានប្រមាណមិនកើតបុណ្ណោះឯង មានឧបមាយ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរប្រមាណបុណ្យ របស់អរិយសាវ័កដែលប្រកបដោយស្ទឹង គឺបុណ្យ ស្ទឹង គឺកុសលទាំង ៤ នេះថា ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខ មានប្រមាណបុណ្ណេះដូច្នេះ បានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យធំ រាប់មិនបាន ប្រមាណមិនកើត ក៏មានឧបមេយ្យយ៉ាងនោះឯង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់គាថាពន្ធនេះថា ស្ទឹងទាំងឡាយដែលពួកជនត្រូវការគ្រប់តែ ស្ទឹង សឹងហូរតម្រង់ទៅសាគរ ជាកន្លែងដក់ទឹកដ៏ធំ ប្រមាណមិនបាន ជាស្រះធំ ជាទីស៊ប់សែងខ្លាំងពន្លឹក ដែលជាកន្លែងកើតគំនរកែវទាំងឡាយ យ៉ាងណាមិញ ។ ធារបុណ្យទាំងឡាយ តែងហូរទៅរកជនជាបណ្ឌិត ជា អ្នកឲ្យនូវបាយទឹក និងសំពត់ ជាអ្នកឲ្យទីដេក ទី អង្គុយ និងគ្រឿងកម្រាល ដូចជាផ្លូវទឹកហូរទៅរក សាគរ យ៉ាង