ទុតិយអភិសន្ទសូត្រ ទី ២
ក្បាលទី 24 · ទំព័រ 692
ម្នាលភិក្ខុទាំងឡាយ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យ នៃសេចក្តីសុខនេះមាន ៤ ។ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ៤ តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយ សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ( ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ( អរិយសាវ័កនោះ ) ប្រាសចាកមន្ទិល គឺ សេចក្តីកំណាញ់នៅគ្រប់គ្រងផ្ទះ តែងមានចាគៈរួចស្រឡះហើយ មានបាតដៃ លាងចាំឲ្យ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃ សេចក្តីសុខទី ៤ ។