អដ្ឋកថា ទុតិយអភិសន្ទសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 693

ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹង គឺបុណ្យ ស្ទឹង គឺ កុសលទាំង ៤ ជាបច្ច័យនៃសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មិនងាយនឹងគ្នាន់គ្នេរប្រមាណ បុណ្យរបស់ព្រះអរិយសាវ័ក ដែលប្រកបដោយស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ទាំង ៤ នេះឯងថា ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តី សុខមានប្រមាណបុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យធំ រាប់ មិនបាន ប្រមាណមិនកើតបុណ្ណោះឯង ។ ម្នាលភិក្ខុទាំងឡាយ ទន្លេទាំងអម្បាលនេះ តែងហូរទៅរាប ពេញក្នុងទីណា ។ ទន្លេទាំងអម្បាលនោះ ឈ្មោះអ្វីខ្លះ ។ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី បុគ្គលមិនងាយនឹងគ្នាន់គ្នេរប្រមាណទឹកក្នុងទីនោះថា ទឹក បុណ្ណេះអាឡ្ហកៈក្តី ទឹកបុណ្ណេះរយអាឡ្ហកៈក្តី ទឹកបុណ្ណេះពាន់អាឡ្ហកៈក្តី ទឹក បុណ្ណេះសែនអាឡ្ហកៈក្តី បានត្រឹមតែរាប់ថា គំនរទឹកដ៏ធំ រាប់មិនបាន ប្រមាណ មិនកើតបុណ្ណោះឯង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយ នឹងគ្នាន់គ្នេរប្រមាណបុណ្យ របស់អរិយសាវ័ក ដែលប្រកបដោយស្ទឹង គឺ បុណ្យ ស្ទឹង គឺកុសលទាំង ៤ នេះថា ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យ នៃសេចក្តីសុខ មានប្រមាណបុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យធំ រាប់មិនបាន ប្រមាណមិនកើតបុណ្ណោះ ក៏យ៉ាងនោះដែរ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់គាថាពន្ធនេះថា ស្ទឹងទាំងឡាយ ដែលពួកជនត្រូវការ គ្រប់ តែស្ទឹង សឹងហូរតម្រង់ទៅកាន់សាគរ ដែលជាទីដក់ ទឹកដ៏ធំប្រមាណមិនបាន ជាស្រះធំ ជាទីស៊ប់សែងខ្លាំង ពន្លឹក ដែលជាកន្លែងកើតគំនរកែវទាំងឡាយ យ៉ាងណាមិញ ។ ធារបុណ្យទាំងឡាយ តែងហូរទៅរកជនជាបណ្ឌិត អ្នកឲ្យបាយ ទឹក និងសំពត់ ឲ្យទីដេក ទី អង្គុយ និងគ្រឿងកម្រាល ដូចជាផ្លូវទឹកទា