តតិយអភិសន្ទសូត្រ ទី ៣
ម្នាលភិក្ខុទាំងឡាយ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យ នៃសេចក្តីសុខនេះមាន ៤ ។ ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ៤ តើ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគ ដោយ ហេតុដូច្នេះឯង ។ នេះស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តី សុខទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ( ប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ជាអ្នកមាន ប្រាជ្ញា ប្រកបដោយប្រាជាជាគ្រឿងកំណត់ដឹងនូវសេចក្តីចម្រើន វិនាស ជា ប្រាជ្ញាដ៏ប្រសើរមោះមុត ប្រព្រឹត្តទៅដើម្បីអស់ទុក្ខដោយប្រពៃ ។ នេះស្ទឹង គឺ បុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តីសុខទី ៤ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសលទាំង ៤ ជា បច្ច័យនៃសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មិនងាយនឹងគ្នាន់គ្នេរប្រមាណ បុណ្យរបស់អរិយសាវ័ក ដែលប្រកបដោយស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ទាំង ៤ នេះឯងថា ស្ទឹង គឺបុណ្យ ស្ទឹង គឺកុសល ជាបច្ច័យនៃសេចក្តី សុខមានប្រមាណបុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យដ៏ធំ ពុំ អាចរាប់បាន ប្រមាណមិនកើតបុណ្ណេះឯង ។ ព្រះដ៏មានព្រះភាគបានត្រាស់ គាថាពន្ធនេះថា អ្នកណា ប្រាថ្នាបុណ្យ បានតាំងស៊ប់ក្នុង កុសល ហើយចម្រើនអរហត្តមគ្គ ដើម្បីឲ្យដល់ អមតមហានិព្វាន អ្នកនោះ រមែងត្រាស់ដឹងនូវខ្លឹមធម៌ គឺអរិយផល ត្រេកអរក្នុងការអស់កិលេស មិន ញាប់ញ័រ ក្នុងការមកនៃមច្ចុរាជ ។