អដ្ឋកថា តតិយអភិសន្ទសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 697

គប្បីជ្រាបអធិប្បាយក្នុងតតិយអភិសន្ទសូត្រទី ៣ ដូចតទៅ នេះ បទថា បុញ្ញកាមោ គឺជាអ្នកត្រូវការបុណ្យ ។ បទថា កុសលេ បតិដ្ឋិតោ គឺជាអ្នកតាំងនៅក្នុងមគ្គកុសល ។ បទថា ភាវេតិ មគ្គំ អមតស្សប ត្តិយា គឺចម្រើនអរហត្តមគ្គដើម្បីសម្រេចនិព្វាន ។ ក្នុងបទថា ធម្មសារាធិគមោ មានវិគ្គហៈថា ធម៌ដែលជាសារៈ គឺអរិយផល លោកហៅថា ធម៌ដែលជាសារៈ ការសម្រេចធម៌ដែលជាសារៈរបស់បុគ្គលនោះមានហេតុ នោះ បុគ្គលនោះឈ្មោះថា ជាអ្នកសម្រេចធម៌ដែលជាសារៈ អធិប្បាយថា អ្នក សម្រេចផល ។ បទថា ខយេ រតោ គឺត្រេកអរក្នុងការអស់កិលេស ។