បឋមមហទ្ធនសូត្រ ទី ៤
ក្បាលទី 24 · ទំព័រ 697
ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយធម៌ ៤ តថាគតពោលថា អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយស តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនា នេះប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ នោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ជ័យ ដោយហេតុដូច្នេះឯង ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយ អរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាល ភិក្ខុទាំងឡាយ អរិយសាវ័កប្រកបដោយធម៌ទាំង ៤ នេះឯង តថាគតពោល ថា អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ ។ ៨