អដ្ឋកថា សុទ្ធកសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 699

ក្នុងទុតិយមហទ្ធនសូត្រទី ៥ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ ជាអ្នកមានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹង ទៅខាងមុខ ។ ធម៌ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះ ដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះ ពុទ្ធមានជោគ ដោយហេតុដូច្នេះឯង ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយ អរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយធម៌ទាំង ៤ នេះឯង រមែង សម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ ។ ក្នុងភិក្ខុសូត្រទី ៦ មានអត្ថងាយយល់ហើយ ។