នន្ទិយសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 700

កបិលវត្ថុនិទាន ។ ព្រះដ៏មានព្រះភាគបានត្រាស់នឹងនន្ទិយសក្កៈដែលគង់ក្នុងទីសមគួរយ៉ាងនេះថា ម្នាលនន្ទិយៈ អរិយសាវ័កដែលប្រកបដោយ ធម៌ ៤ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹង ត្រាស់ដឹងទៅខាងមុខ ។ ធម៌ ៤ តើដូចម្តេចខ្លះ ។ ម្នាលនន្ទិយៈ អរិយសាវ័ក ក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះ ដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ មានជោគ ដោយហេតុដូច្នេះឯង ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយ អរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលនន្ទិយៈ អរិយសាវ័កដែលប្រកបដោយធម៌ទាំង ៤ នេះឯង រមែងសម្រេច ស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ ។