អង្គសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 703

តើដូចម្តេចខ្លះ ។ ម្នាលមហានាម អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធដ៏មានព្រះភាគដោយហេតុ ដូច្នេះឯង ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលមហានាម អរិយសាវ័កដែលប្រកបដោយធម៌ ៤ នេះឯង រមែងបានសម្រេចស្រោតៈ មានធម៌ មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ ។ ៨