អដ្ឋកថា អង្គសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 703
ក្នុងមហានាមសូត្រទី ៩ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ សោតាបត្តិយង្គនេះមាន ៤ ។ សោតាបត្តិយង្គ ៤ តើដូចម្តេច ។ គឺការសេពគប់សប្បុរស ១ ការស្តាប់ធម៌របស់ សប្បុរស ១ ការធ្វើទុកក្នុងចិត្តដោយឧបាយ ១ សេចក្តីប្រតិបត្តិធម៌សមគួរ ដល់ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងសោតាបត្តិយង្គ ៤ ។ សគាថកបុញ្ញាភិសន្ទវគ្គទី ៥ ចប់ ៥ ឧទ្ទាននៃសគាថកបុញ្ញាភិសន្ទវគ្គនោះ គឺ សម្តែងអំពីស្ទឹង គឺបុណ្យ ៣ សូត្រ អំពីសោតាបន្នបុគ្គលមានទ្រព្យច្រើន ២ សូត្រ ចំពោះភិក្ខុ ១ សូត្រ នន្ទិយសក្កៈ ១ សូត្រ ភទ្ទិយសក្កៈ ១ សូត្រ មហានាម ១ សូត្រ គម្រប់ ១០ នឹងសោតាបត្តិយង្គ ។ ក្នុងសោតាបត្តិយង្គសូត្រទី ១០ មានអត្ថងាយយល់ហើយ ។