សគាថកសូត្រ ទី ១
ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅ ខាងមុខ ។ ធម៌ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុង សាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏ មានព្រះភាគអង្គនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ មានជោគ ដោយហេតុដូច្នេះឯង ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយ អរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយធម៌ទាំង ៤ នេះឯង រមែង សម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ ។ ព្រះមានព្រះភាគទ្រង់ត្រាស់គាថាពន្ធនេះថា សទ្ធារបស់អ្នកណា មិនញាប់ញ័រ បាន តម្កល់មាំក្នុងព្រះតថាគតផង កល្យាណសីលរបស់អ្នកណា ជាសីលដែលព្រះអរិយៈត្រេកអរសរសើរហើយ ផង ។ សេចក្តីជ្រះថ្លាក្នុងព្រះសង្ឃផង សេចក្តីឃើញ ត្រង់ផង មានដល់អ្នកណា បណ្ឌិតទាំងឡាយ ហៅ អ្នកនោះថា មិនទាល់ក្រ ជីវិតរបស់អ្នកនោះមិនសោះ សូន្យទេ ។ ព្រោះហេតុនោះ កាលបើអ្នកប្រាជរពឫក ឃើញពុទ្ធសាសនា គប្បីប្រកបនូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការឃើញធម៌ផង ។