អដ្ឋកថា សគាថកសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 705

ព្រះមានព្រះភាគទ្រង់ត្រាស់គាថាពន្ធនេះថា សទ្ធារបស់អ្នកណា មិនញាប់ញ័រ បាន តម្កល់មាំក្នុងព្រះតថាគតផង កល្យាណសីលរបស់អ្នកណា ជាសីលដែលព្រះអរិយៈត្រេកអរសរសើរហើយ ផង ។ សេចក្តីជ្រះថ្លាក្នុងព្រះសង្ឃផង សេចក្តីឃើញ ត្រង់ផង មានដល់អ្នកណា បណ្ឌិតទាំងឡាយ ហៅ អ្នកនោះថា មិនទាល់ក្រ ជីវិតរបស់អ្នកនោះមិនសោះ សូន្យទេ ។ ព្រោះហេតុនោះ កាលបើអ្នកប្រាជរពឫក ឃើញពុទ្ធសាសនា គប្បីប្រកបនូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការឃើញធម៌ផង ។