វស្សំវុត្ថសូត្រ ទី ២

ក្បាលទី 24 · ទំព័រ 706

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏សម័យនោះឯង មានភិក្ខុមួយ រូបនៅចាំវស្សា ទៀបក្រុងសាវត្ថី រួចហើយ បានទៅដល់ក្រុងកបិលពស្តុ ដោយកិច្ចអ្វីមួយ ។ ពួកសក្យៈនៅក្នុងក្រុងកបិលពស្តុបានឮដំណឹងថា ឮថា ភិក្ខុមួយរូបនៅចាំវស្សា ទៀបក្រុងសាវត្ថីរួចហើយមកដល់ក្រុងកបិលពស្តុ ។ គ្រានោះឯង ពួកសក្យៈនៅក្នុងក្រុងកបិលពស្តុ ក៏ចូលទៅរកភិក្ខុនោះ លុះ ចូលទៅដល់ ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ ។ លុះពួកសក្យៈ នៅក្នុងក្រុងកបិលពស្តុ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា