អដ្ឋកថា វស្សំវុត្ថសូត្រ ទី ២
បពិត្រលោកដ៏ចម្រើន ព្រះដ៏មានព្រះភាគ មិនមានព្រះរោគ ទាំងមានព្រះកាយពលឬទេ ។ ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ មិនមានព្រះរោគ ទាំងមានព្រះកាយពលដែរ ។ បពិត្រលោកដ៏ចម្រើន ព្រះសារី បុត្ត និងព្រះមោគ្គល្លាន មិនមានរោគ ទាំងមានកម្លាំងដែរឬ ។ ម្នាល អាវុសោទាំងឡាយ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន លោកមិនមានរោគ ទាំងមានកម្លាំងដែរ ។ បពិត្រលោកដ៏ចម្រើន ភិក្ខុសង្ឃមិនមានរោគ ទាំងមាន កម្លាំងដែរឬ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុសង្ឃមិនមានរោគ ទាំងមាន កម្លាំងដែរ ។ បពិត្រលោកដ៏ចម្រើន ក្នុងចន្លោះវស្សានេះ តើលោកបានស្តាប់ ធម៌ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ បានទទួលកិច្ចការអ្វីចំពោះព្រះភក្ត្រព្រះ ដ៏មានព្រះភាគដែរឬ ។ ម្នាលអាវុសោទាំងឡាយ អាត្មាបានស្តាប់ធម៌ចំពោះ ព្រះភក្ត្រ បានទទួលចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលភិក្ខុ ទាំងឡាយ ពួកភិក្ខុដែលបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិដែល មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួន ឯង ក្នុងបច្ចុប្បន្ន ពួកភិក្ខុនោះ មានប្រមាណតិចទេ មានតែពួកភិក្ខុដែល ធ្វើសំយោជនៈជាចំណែកខាងក្រោម ៥ ឲ្យអស់រលីង ជាឱបបាតិកៈ បរិនិព្វានក្នុងទីនោះ ទៀងតែមិនត្រឡប់មកអំពីលោកនោះ ពួកភិក្ខុនុ៎ះឯង ទើប មានច្រើនជាង ។ ម្នាលអាវុសោ អាត្មាបានស្តាប់ធម៌ចំពោះព្រះភក្ត្រព្រះដ៏មាន ព្រះភាគ បានទទួលចំពោះព្រះភក្ត្រនូវព្រះពុទ្ធដីកាដទៃទៀតថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលធ្វើសញ្ញោជនៈជាចំណែកខាងក្រោម ៥ ឲ្យអស់រលីង ជាឱបបាតិកៈ បរិនិព្វានក្នុងទីនោះ ទៀងតែមិនត្រឡប់អំពីលោកនោះ ពួកនោះ មានប្រមាណតិច មានតែពួកភិក្ខុដែលធ្វ