អដ្ឋកថា ធម្មទិន្នសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 709

ម្នាលធម្មទិន្ន ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយត្រ ូវសិក្សាយ៉ាងនេះថា សូត្រណាដែលតថាគតសម្តែងហើយ ជាសូត្រមាន ធម៌ដ៏ជ្រៅ មានអត្ថដ៏ជ្រៅ បំភ្លឺនូវប្រយោជន៍ឲ្យឆ្លងផុតចាកលោក ប្រកបដោយ ធម៌ដ៏សូន្យចាកកិលេស យើងនឹងបាន ( ស្តាប់ ) សូត្រទាំងនោះ តាមកាលដ៏គួរ ។ ម្នាលធម្មទិន្ន ពួកអ្នកត្រូវសិក្សាយ៉ាងនេះចុះ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គ កំពុងនៅគ្រប់គ្រងទី ដេកដែលចង្អៀតដោយកូន នៅស្អិតស្អាងខ្លឹមចន្ទន៍ក្នុងដែនកាសី ទ្រទ្រង់ កម្រងផ្កា និងគ្រឿងក្រអូប និងគ្រឿងលាប និងត្រេកអរ ទទួលយកនូវមាស ប្រាក់ មិនងាយនឹងបានប្រតិបត្តិពួកសូត្រដែលព្រះតថាគតសម្តែងហើយ ជា សូត្រមានធម៌ដ៏ជ្រៅ មានអត្ថដ៏ជ្រៅ បំភ្លឺនូវប្រយោជន៍ឲ្យឆ្លងផុតចាកលោក ប្រកបដោយធម៌ដ៏សូន្យចាកកិលេស តាមកាលដ៏គួរនុ៎ះបានទេ បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់សម្តែងធម៌ដល់ពួកយើងខ្ញុំដែលតាំង នៅក្នុងសិក្ខាបទ ៥ នោះឲ្យក្រៃលែងទៅទៀត ។ ម្នាលធម្មទិន្ន ព្រោះហេតុ នោះ ក្នុងសាសនានេះ អ្នកទាំងឡាយត្រូវសិក្សាយ៉ាងនេះថា យើងទាំងឡាយនឹងប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មាន ព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ មានជោគ ដោយហេតុដូច្នេះឯង ។ ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ ប្រកបដោយ អរិយកន្តសីល ជាសីលមិនដាច់ ។ បេ ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលធម្មទិន្ន អ្នកទាំងឡាយត្រូវសិក្សាយ៉ាងនេះចុះ ។ បពិត្រព្រះអង្គដ៏ ចម្រើន សោតាបត្តិយង្គទាំង ៤ នេះ ព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ ធម៌ទាំងនោះមានក្នុងពួកយើងខ្ញុំផង ពួកយើងខ្ញុំនឹងឃើញច្បាស់ ក្នុង