គិលានសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 712

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ ក៏ក្នុងសម័យនោះឯង ពួកភិក្ខុច្រើន រូប នាំគ្នាដេរចីវរថ្វាយព្រះដ៏មានព្រះភាគ ដោយគិតថា ព្រះដ៏មានព្រះភាគ មានចីវរសម្រេចហើយ ព្រះអង្គនឹងស្តេចទៅកាន់ចារិកដោយកាលប្រព្រឹត្តក ន្លងទៅនៃ ខែ ៣ ។ មហានាមសក្កៈបានឮដំណឹងថា ឮថាពួកភិក្ខុច្រើនរូប ដេរចីវរថ្វាយព្រះដ៏មានព្រះភាគ ដោយគិតថា ព្រះដ៏មានព្រះភាគមានចីវរ សម្រេចហើយ ព្រះអង្គនឹងស្តេចទៅកាន់ចារិក ដោយកាលប្រព្រឹត្តកន្លងទៅនៃ ខែ ៣ ។ លំដាប់នោះ មហានាមសក្កៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីសមគួរ ។