អដ្ឋកថា គិលានសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 712

លុះ មហានាមសក្កៈគង់ក្នុងទីសមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឮដំណឹងនេះថា ឮថា ពួកភិក្ខុច្រើនរូប ដេរចីវរថ្វាយព្រះដ៏មានព្រះភាគ ដោយគិតថា ព្រះដ៏មានព្រះភាគ មានចីវរ សម្រេចហើយ ព្រះអង្គនឹងស្តេចទៅកាន់ចារិក ដោយកាលប្រព្រឹត្តកន្លងទៅ នៃខែ ៣ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនទាន់បានស្តាប់ធម៌ ចំពោះ ព្រះភក្ត្រព្រះដ៏មានព្រះភាគ មិនទាន់បានទទួលចំពោះព្រះភក្ត្រយ៉ាងនេះថា ឧបាសកប្រកបដោយប្រាជ្ញា ( សម្រេចស្រោតៈ ) ដែលមានអាពាធ ដល់ នូវទុក្ខវេទនាឈឺធ្ងន់ ត្រូវតែឧបាសកដែលប្រកបដោយប្រាជាទូន្មានគ្នា ។ ម្នាលមហានាម ឧបាសក ដែលប្រកបដោយប្រាជ្ញា មាន អាពាធ ដល់នូវទុក្ខវេទនា ឈឺធ្ងន់ ត្រូវតែឧបាសកប្រកបដោយអាជា លួងលោម ដោយធម៌ ដែលគួរលួងលោម ៤ យ៉ាងថា អ្នកដ៏មានអាយុ ចូរដកដង្ហើម ឲ្យស្រួលចុះ ព្រោះអ្នកដ៏មានអាយុ មានសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុង ព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង ។ អ្នកដ៏មានអាយុ ចូរដកដង្ញើមឲ្យស្រួលចុះ ព្រោះអ្នកដ៏មានអាយុ ( មានសេចក្តីជ្រះថ្លាមិន ញាប់ញ័រ ) ក្នុងព្រះធម៌ ។ ក្នុងព្រះសង្ឃ ។ អរិយកន្តសីល ជាសីលមិន ដាច់ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលមហានាម ឧបាសក ប្រកបដោយប្រាជ្ញា មានអាពាធ ដល់នូវទុក្ខវេទនាឈឺធ្ងន់ ដែលឧបាសកប្រកបដោយប្រាជ្ញា ទូន្មានដោយធម៌