សោតាបត្តិផលសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 718

ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ដែលបុគ្គលបានចម្រើន ហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ។ ធម៌ ៤ តើដូចម្តេចខ្លះ ។ គឺការសេពគប់សប្បុរស ១ ការស្តាប់ធម៌ របស់សប្បុរស ១ ការធ្វើទុកក្នុងចិត្តដោយឧបាយ ១ សេចក្តីប្រតិបត្តិនូវធម៌ សមគួរតាមធម៌ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលបុគ្គល បានចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ។