បញ្ញាវុទ្ធិសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 719

គប្បីជ្រាបអធិប្បាយក្នុងបដិលាភសូត្រទី ៩ ដូចតទៅនេះ ក្នុងបទថា បញ្ញាបដិលាភាយ សំវត្តន្តិ នេះ ព្រះសេក្ខបុគ្គល ៧ ពួក គប្បីជ្រាបថា ឈ្មោះថា ជាអ្នកបានចំពោះនូវបញ្ញា ព្រះខីណាស្រព គប្បីជ្រាប ថា ឈ្មោះថា ជាអ្នកបាននូវបញ្ញាហើយ ។ ក្នុងពាក្យជាដើមថា បញ្ញាវុឌ្ឍិយា ខាងមុខក៏មានន័យនេះដូចគ្នា បទដ៏សេសក្នុងទីទាំងពួង មានអត្ថ ងាយយល់ ហើយ ។