វិបុលបញ្ញាសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 224

ឥន្ទ្រិយរបស់អរហត្តផលដែលទន់ជាងនោះ ក៏ជារបស់អនាគាមិផល ។ ដែល ទន់ជាងនោះ ក៏ជារបស់សកទាគាមិផល ដែលទន់ជាងនោះ ឈ្មោះថា ជា ឥន្ទ្រិយរបស់សោតាបត្តិផល ឯធម្មានុសារី និងសទ្ធានុសារីទាំង ២ គឺបុគ្គល តាំងនៅក្នុងសោតាបត្តិមគ្គ ដោយអំណាចនៃបុគ្គលដែលតាំងនៅក្នុងមគ្គហើយ នឹងជ្រាបសេចក្តីផ្សេងគ្នានៃបុគ្គលទាំង ២ នោះមិនបាន ព្រោះដោយការសម្រេច ខ្លះ ដោយមគ្គខ្លះ សទ្ធានុសារិបុគ្គលដែលកំពុងឲ្យរៀនឧទ្ទេស សាកសួរ រមែងសម្រេចមគ្គដោយលំដាប់ ។