អដ្ឋកថា វិបុលបញ្ញាសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 724

គប្បីជ្រាបអធិប្បាយក្នុងមហាបញ្ញវគ្គទី ៧ ដូចតទៅនេះ គប្បីជ្រាបអត្ថ ក្នុងបទទាំងអស់តាមន័យដែលពោលក្នុងបដិសម្ភិទា ដោយន័យជាដើមថា ឈ្មោះថា អ្នកមានបញ្ញាច្រើន ព្រោះអត្ថថា កំណត់យកអត្ថច្រើន ក្នុងបទ ជាដើមថា រមែងប្រព្រឹត្តទៅដើម្បីភាពជាអ្នកមានបញ្ញាច្រើន ដូច្នេះនោះឯង ពាក្យដ៏សេសគ្រប់ៗ បទ មានអត្ថងាយយល់ហើយ ។