គម្ភីរបញ្ញាសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 224

ធម្មានុសារិបុគ្គល រមែងសម្រេច មគ្គ ដោយការស្តាប់ត្រឹមតែម្តង ឬពីរដងបុណ្ណោះ គប្បីយល់ការផ្សេងគ្នា ក្នុងការសម្រេចរបស់ធម្មានុសារិបុគ្គល និងសទ្ធានុសារិបុគ្គលទាំងនោះយ៉ាង នេះមុន ។ សម្រាប់ធម្មានុសារិបុគ្គល មគ្គជារបស់ក្លៀវក្លា រមែងនាំទៅកាន់ ញាណដែលក្លៀវក្លា រមែងកាត់កិលេសដោយមិនចាំបាច់មានបុគ្គលណាដាស់តឿន មិនចាំបាច់ប្រើសេចក្តីព្យាយាម ដូចប្រើមុខដាវដ៏មុតកាត់ដើមចេក ដូច្នោះ ។