បញ្ញាពាហុល្លសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 224
ឯមគ្គរបស់សទ្ធានុសារិបុគ្គល មិនខ្លាំងក្លាដូចធម្មានុសារិបុគ្គល មិននាំទៅកាន់ញាណដែលក្លៀវក្លា រមែងកាត់កិលេស ដោយមិនចាំបាច់ឲ្យ នរណាដាស់តឿន មិនព្យាយាមខ្លាំង ដូចប្រើដាវដែលរឹងកាប់ដើមចេក ដូច្នោះ ។ តែក្នុងរឿងការអស់កិលេសហើយ លោកទាំងនោះមិនមានការ ផ្សេងគ្នាឡើយ ។ ពួកកិលេសដ៏សេស ក៏រមែងអស់ទៅដូចគ្នា ។