អដ្ឋកថា លហុបញ្ញាសូត្រ ទី ៩
ក្បាលទី 24 · ទំព័រ 725
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ ចម្រើនសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានចិត្តតម្កល់នឹង រមែងដឹង ច្បាស់តាមសេចក្តីពិត ។ ចុះដឹងច្បាស់នូវអ្វីតាមសេចក្តីពិត ។ ដឹងច្បាស់តាម សេចក្តីពិតថានេះជាទុក្ខ ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុជាទីកើតឡើង នៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទីរម្លត់ទុក្ខ ដឹងច្បាស់តាម សេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។