អដ្ឋកថា ហាសបញ្ញាសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 725
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើននូវសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល មានចិត្តតម្កល់នឹង រមែងដឹងច្បាស់តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ គួរ ធ្វើសេចក្តីព្យាយាមថា នេះជាហេតុជាទីកើតឡើងនៃទុក្ខ គួរធ្វើសេចក្តីព្យាយាម ថា នេះជាទីរម្លត់ទុក្ខ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ ទីរម្លត់ទុក្ខ ។