និព្វេធិកបញ្ញាសូត្រ ទី ១៣

ក្បាលទី 24 · ទំព័រ 722

ប្រព្រឹត្តទៅដើម្បីប្រាជ្ញាដ៏មោះមុត ។ ធម៌ ៤ ដូចម្តេចខ្លះ ។ គឺការសេពគប់សប្បុរស ១ ការស្តាប់ធម៌របស់សប្បុរស ១ ការធ្វើទុកក្នុង ចិត្តដោយឧបាយនៃប្រាជ្ញា ១ សេចក្តីប្រតិបត្តិធម៌ សមគួរតាមធម៌ ១ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលបុគ្គលបានចម្រើនហើយ ធ្វើឲ្យ ច្រើនហើយ តែងប្រព្រឹត្តទៅដើម្បីបានប្រាជ្ញាមោះមុត ។ មហាបញ្ញវគ្គទី ៧ ចប់ ៥ ឧទ្ទាននៃមហាបញ្ញវគ្គនោះ គឺ ធម៌ ៤ ប្រព្រឹត្តទៅ ដើម្បីប្រាជ្ញាធំ ១ ប្រាជ្ញាក្រាស់ ១ ប្រាជាទូលាយ ១ ប្រាជ្ញាជ្រៅ ១ ប្រាជ្ញាប្រមាណមិន បាន ១ ប្រាជ្ញាដូចផែនដី ១ ប្រាជ្ញាច្រើន ១ ប្រាជ្ញា ឆាប់ ១ ប្រាជ្ញារហ័ស ១ ប្រាជ្ញារីករាយ ១ ប្រាជ្ញាជាទី ស្ទុះទៅ ១ ប្រាជ្ញាក្លៀវក្លា ១ ប្រាជ្ញាដ៏មោះមុត ១ ។ សោតាបត្តិសំយុត្ត ចប់