បដិសល្លានសូត្រ ទី ២
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រកបនូវសេចក្តី ព្យាយាមក្នុងការពួនសម្ងំ ( ក្នុងផលសមាបត្តិ ) ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ដែលពួកសម្ងំ រមែងដឹងច្បាស់តាមសេចក្តីពិត ។ ចុះដឹងច្បាស់នូវអ្វីតាមសេចក្តី ពិត ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទីរម្លត់ ទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរម្លត់ ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រកបនូវសេចក្តីព្យាយាមក្នុង ការពួនសម្ងំ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលពួនសម្ងំនៅជាប្រក្រតី រមែងដឹង ច្បាស់តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនា នេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ គួរធ្វើសេចក្តីព្យាយាមថា នេះជា ហេតុជាទីកើតឡើងនៃទុក្ខ គួរធ្វើសេចក្តីព្យាយាមថា នេះជាទីរម្លត់ទុក្ខ គួរធ្វើ សេចក្តីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ៨ ក្នុងបដិសល្លានសូត្រទី ២ លោកពោលហើយ ដើម្បីប្រយោជន៍ដល់ ការបានចំពោះនូវការស្ងាត់កាយ នៃភិក្ខុដែលមានការមិនប្រក្រតីខាងកាយវិវេក ។