បឋមកុលបុត្តសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 728

ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្រឯណានីមួយក្នុងកាលដែល កន្លងទៅហើយ បានចេញចាកផ្ទះចូលកាន់ផ្នួសដោយប្រពៃ កុលបុត្រទាំងអស់ នោះ ( រមែងប្រាថ្នា ) ដើម្បីត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តី ពិត ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រទាំងឡាយឯណានីមួយ ក្នុងកាលជា អនាគត នឹងចេញចាកផ្ទះចូលកាន់ផ្នួសដោយប្រពៃ កុលបុត្រទាំងអស់នោះ ( រមែងប្រាថ្នា ) ដើម្បីត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តី ពិត ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រទាំងឡាយឯណានីមួយ ក្នុងកាលឥឡូវនេះ ចេញចាកផ្ទះចូលកាន់ផ្នួសដោយប្រពៃ កុលបុត្រទាំងអស់នោះ ( រមែង ប្រាថ្នា ) ដើម្បីត្រាស់ដឹងនូវអរិយសច្ច ៤ ប្រការ តាមសេចក្តីពិត ។ អរិយសច្ច ៤ ប្រការ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុ ទាំងឡាយ កុលបុត្រទាំងឡាយឯណានីមួយ ក្នុងកាលជាអតីតបានចេញចាក ផ្ទះចូលកាន់ផ្នួសដោយប្រពៃ បួសហើយ ( ក្តី ) នឹងបួស ( ក្តី ) បួសឥឡូវនេះ ( ក្តី ) កុលបុត្រទាំងអស់នោះ ( រមែងប្រាថ្នា ) ដើម្បីត្រាស់ដឹងនូវ អរិយសច្ចទាំង ៤ ប្រការនេះឯង តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរម្លត់ ទុក្ខ ។ ៨