បឋមសមណព្រាហ្មណសូត្រ ទី ៥
ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអតីត ត្រាស់ដឹងតាមសេចក្តីពិតហើយ ពួកសមណៈ ឬព្រាហ្មណ៍ ទាំងនោះ បានត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការតាមសេចក្តីពិត ។ ម្នាល ភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណាមួយ ក្នុងកាលជាអនាគត នឹងត្រាស់ដឹងតាមសេចក្តីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹង ត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលឥឡូវនេះ រមែងត្រាស់ដឹង តាមសេចក្តីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងត្រាស់ដឹង នូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តីពិត ។ អរិយសច្ចទាំង ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាល ភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអតីតត្រា ស់ដឹងហើយ នឹងត្រាស់ដឹង រមែងត្រាស់ដឹងតាមសេចក្តីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងត្រាស់ដឹងនូវអរិយសច្ចទាំង ៤ នេះឯងតាម សេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរ ធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិប ទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។