ទុតិយសមណព្រាហ្មណសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 733

ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអតីត បានប្រកាសនូវការត្រាស់ដឹង តាមសេចក្តីពិតហើយ ពួកស មណៈ ឬព្រាហ្មណ៍ទាំងអស់នោះ បានប្រកាសនូវការត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអនាគត នឹងប្រកាសនូវសេចក្តីត្រាស់ដឹង តាមសេចក្តីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹងប្រកាសនូវ ការត្រាស់ដឹងនូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តីពិត ។ ម្នាលភិក្ខុ ទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលឥឡូវនេះ ប្រកាស នូវការត្រាស់ដឹងតាមសេចក្តីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងប្រកាសនូវការត្រាស់ដឹង នូវអរិយសច្ចទាំង ៤ ប្រការ តាមសេចក្តី ពិត ។ អរិយសច្ចទាំង ៤ គឺអ្វីខ្លះ ។ គឺទុក្ខអរិយសច្ច ១ ។ បេ ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ ឯណានីមួយ ក្នុងកាលជាអតីត ប្រកាសហើយ នឹងប្រកាស ប្រកាសនូវ ការត្រាស់ដឹងតាមសេចក្តីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ បាន ប្រកាសហើយ នឹងប្រកាស រមែងប្រកាសនូវការត្រាស់ដឹងនូវអរិយសច្ចទាំង ៤ នេះ តាមសេចក្តីពិត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង សាសនានេះ គួរធ្វើសេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តី ព្យាយាមថា នេះ ជាបដិបទា ជាដំណើរទៅកាន់ទីរំម្លត់ទុក្ខ ។