អដ្ឋកថា ទុតិយសមណព្រាហ្មណសូត្រ ទី ៦
ក្បាលទី 24 · ទំព័រ 734
អដ្ឋកថា ទុតិយសមណព្រាហ្មណសូត្រ គប្បីជ្រាបអធិប្បាយក្នុងទុតិយសមណព្រាហ្មណសូត្រទី ៦ ដូចតទៅនេះ បទថា អភិសម្ពុទ្ធំ បកាសេសុំ សេចក្តីថា ប្រកាសវត្ថុ ដែលខ្លួនដឹងចំពោះហើយយ៉ាងនេះថា អាត្មាអញជាអ្នកដឹងព្រមចំពោះហើយ ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគ ទ្រង់កាន់យកសព្វញ្ញូពុទ្ធទាំងឡាយ ដោយ សមណ សព្ទ ។