អដ្ឋកថា ចិន្តសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 735
ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយគិត គួរគិតថា នេះជាទុក្ខ គួរគិតថា នេះជាហេតុជាទី កើតឡើងនៃទុក្ខ គួរគិតថា នេះជាទីរម្លត់ទុក្ខ គួរគិតថា នេះជាបដិបទា ជា ដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា គំនិតនុ៎ះប្រកបដោយប្រយោជន៍ គំនិតនុ៎ះ ជាអាទិព្រហ្មចរិយធម៌ គំនិតនុ៎ះ ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បី និព្វាន ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើ សេចក្តីព្យាយាមថា នេះជាទុក្ខ ។ បេ ។ គួរធ្វើសេចក្តីព្យាយាមថា នេះជាបដិប ទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។