តិរច្ឆានកថាសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 737

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យតិរច្ឆានកថាច្រើនប្រការ ។ តិរច្ឆានកថា គឺអ្វីខ្លះ ។ គឺនិយាយអំពីស្តេច និយាយអំពី ចោរ និយាយអំពីមហាមាត្យ និយាយអំពីសេនា និយាយអំពីភ័យ និយាយ អំពីចម្បាំង និយាយអំពីគ្រឿងស៊ី និយាយអំពីគ្រឿងផឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយ អំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយ អំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយ អំពីទាហានដ៏ក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយ អំពីបុព្វប្រេត គឺញាតិដែលចែកស្ថានទៅហើយ និយាយអំពីពាក្យឥតប្រយោជន៍ផ្សេងៗ និយាយអំពីលោក និយាយអំពីការជីកសមុទ្រ និយាយអំពី សេចក្តីចម្រើន និងមិនចម្រើនដូច្នេះៗ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ការពោលនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនមែនជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ មិន ប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរម្លត់ទុក្ខ មិន ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ស្ងាត់ មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់ មិនប្រព្រឹត្ត ទៅដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើ អ្នកទាំងឡាយពោល គួរពោលថា នេះជាទុក្ខ គួរពោលថា នេះហេតុ ជាទីកើតឡើងនៃទុក្ខ គួរពោលថា នេះជាទីរម្លត់ទុក្ខ គួរពោលថា នេះជាបដិប ទាជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះថា ការពោលន៎ុះ ប្រកបដោយប្រយោជន៍ ការពោលនុ៎ះជា អាទិព្រហ្មចរិយធម៌ ការពោលន៎ុះ ប្រព្រឹត្តទៅដើម្បីសេច