អដ្ឋកថា តិរច្ឆានកថាសូត្រ ទី ១០

ក្បាលទី 24 · ទំព័រ 739

គប្បីជ្រាបអធិប្បាយក្នុងតិរច្ឆានកថាសូត្រទី ១០ ដូចតទៅ បទថា អនេកវិហិតំ បានដល់ មានច្រើនយ៉ាង ។ បទថា តិរច្ឆានកថំ គឺ វាចាដែលទទឹងផ្លូវសួគ៌ និងនិព្វាន ព្រោះមិនមានការនាំចេញចាកទុក្ខ ។ ក្នុង បទថា រាជកថំ ដូច្នេះជាដើម វាចាដែលប្រារព្ធព្រះរាជា ហើយប្រព្រឹត្តទៅ ដោយន័យជាដើមថា ព្រះបាទមហាសម្មតៈ ព្រះបាទមន្ធាតុ ព្រះបាទធម្មា សោក មានអានុភាពច្រើនយ៉ាងនេះ ឈ្មោះថា រាជកថា ។ ក្នុងរឿងចោរកថាជាដើមក៏មានន័យដូច្នេះ ។ ឯរឿងការស្រឡាញ់អាស្រ័យផ្ទះ ដោយន័យ ជាដើមថា បណ្តាព្រះរាជាទាំងនោះ ព្រះរាជាអង្គនោះមានរូបស្អាត គួរពេច ពិលរមិលមើល ឈ្មោះថា តិរច្ឆានកថា ។ ឯពាក្យដែលប្រព្រឹត្តទៅហើយ យ៉ាងនេះថា បុគ្គលមានឈ្មោះនេះ មានអានុភាពច្រើនយ៉ាងនេះ បានដល់នូវ ការអស់ទៅ សូន្យទៅហើយ តាំងនៅក្នុងភាពជាកម្មដ្ឋាន ។ សូម្បីក្នុងពួក ចោរ ការពោលពាក្យសម្តែងសេចក្តីស្រឡាញ់អាស្រ័យផ្ទះថា ពាក្យទាំងនោះ មានហើយ ព្រោះអាស្រ័យកម្មរបស់ពួកចោរនោះថា មូលទេព ជាអ្នកមាន អានុភាពខ្លាំងយ៉ាងនេះ ឈ្មោះថា តិរច្ឆានកថា ។ ក្នុងការច្បាំង ពាក្យពោល ដោយអំណាចសេចក្តីស្រឡាញ់ និងសេចក្តីត្រេកអរថា បុគ្គលនោះត្រូវបុគ្គល នោះចាក់សម្លាប់ក្នុងការច្បាំងជាដើមយ៉ាងនេះថា ត្រូវសម្លាប់ហើយយ៉ាងនេះ នោះឯង ឈ្មោះថា តិរច្ឆានកថា ។ វាចាដែលប្រព្រឹត្តទៅហើយ យ៉ាងនេះថា ឈ្មោះថា ជនពួកនោះ ក៏ដល់នូវការអស់ទៅ សូន្យទៅ ចាត់ជាកម្មដ្ឋាន ក្នុងទីគ្រប់អន្លើនោះឯង ។ ម្យ៉ាងទៀត ក្នុងរឿងបាយជាដើម ការពោលដោយ អំណាចសេចក្តីស្រឡាញ់ និងសេចក្តីត្រេកអរថា ពួកយើងទំពា បរិភោគ ហុតបបរជាដើម ដែលមានពណ៌ និងក្លិន ដល់ព្រមដោយរស និងផស្សៈ រមែងមិនគួរ ។